(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) គឺជាបណ្តាញក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីស មានសមាជិកចំនួន ៣៤ ក្នុង ៣១ ប្រទេសនិយាយភាសាបារាំង និងមានក្រុមហ៊ុនដែលជាសម្ព័ន្ធភាព ៧០០.០០០។

APF ត្រូវបានជួបប្រជុំដើម្បីលើកទឹកចិត្តរវាងអ្នកធុរកិច្ចនៃប្រទេសផ្សេងៗគ្នា ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅក្នុងតំបន់ដែលនិយាយភាសាបារាំង។ សភាពាណិជ្ជកម្មកម្ពុជា (CCC) សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋម្រ្តី នៅប្រទេសបារាំងក្នុងខែមករា ឆ្នាំ២០២៤ ហើយប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំហ្វ្រង់កូហ្វូនលើកទី៦ នៅឆ្នាំ២០២៦៕