(ពោធិ៍សាត់)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បានចុះត្រតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ម្ហូបអាហារ នៅផ្សារកណ្តៀង ផ្សារថ្មីពោធិសាត់ និងតាមបណ្តាហាងលក់ទំនិញបោះដុំ-លក់រាយ ក្នុងខេត្តពោធិ៍សាត់ តែជាលទ្ធផលមិនរកឃើញសារធាតុគីមីនោះទេ។
មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍័សាត់ បានបញ្ជាក់ថា « យើងបានធ្វើតេស្តបឋមលើផលិតផលម្ហូបអាហារមួយចំនួន (ពុំមានរកឃើញសារធាតុគីមីហាមឃាត់ឡើយ) បានចែកផ្ទាំងរូបភាពអប់រំស្តីពី សុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងប្រជាពលរដ្ឋ បានរឹបអូសផលិតផលខូចគុណភាព គ្មានអាស្រ័យដ្ឋាន និងកាលបច្ឆេទច្បាស់លាស់មួយចំនួន យកមករក្សាទុកនៅសាខាដើម្បីកម្ទេចចោលតាមនីតិវិធីច្បាប់»។
ជាមួយគ្នានេះ លោកប្រធានសាខាកាំងកុងត្រូលខេត្តពោធិ៍សាត់ បានសំណូមពរដល់អាជីវករ គិតដល់សុខភាពរបស់ប្រជាពលរដ្ឋផង កុំគិតតែប្រាក់ចំណេញពេក។
សម្រាប់ការងារនេះក្រោមការណែនាំផ្ទាល់ពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូល នឹងបន្តយុទ្ធនាការនេះជាប្រចាំ ដើម្បីចូលរួមលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋទូទៅ៕