(សៀមរាប)៖ លោក ថាញ់ រ៉ូ ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានឃុំស្រណាល ស្រុកក្រឡាញ់ តំណាងអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រឡាញ់ និងសមាជិក សមាជិកាក្រុមការងារខេត្ត បានប្រារព្ធពិធីមីទ្ទិងរំព្ញកខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤)។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សឃុំស្រណាលស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការចូលរួមពីណាក់សមាជិក សមាជិកាគណបក្សជាង១០០នាក់ផងដែរ។

នាឱកាសនោះដែរ លោក ថាញ់ រ៉ូ បានអានសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងផ្តាំផ្ញើរដល់អង្គពិធីទាំងមូលអោយយល់តម្លៃនៃសន្តិភាព ព្រមទាំងរក្សាឱ្យបានទោះក្នុងតម្លៃណាក៏ដោយ៕