(កំពង់ឆ្នាំង)៖ រដ្ឋបាលស្រុកកំពង់លែង នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ដែលមានឃុំទាំង៩ នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកបណ្ឌិត សឹង សំណាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងមានការចូលរួមពីលោក សាន់ យូ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុក លោក-លោកស្រី កងកម្លាំងប្រដាប់អាវុធទាំង៣ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំទាំង៩ក្នុងស្រុកកំពង់លែងចូលរួមសរុបចំនួន១៤៧រូប។

លោកបណ្ឌិត សឹង សំណាង បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍ប្រទេសជាតិឲ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០» ដែលនេះគឺជារបៀបវារៈនយោបាយ ដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ និងនាំប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។

លោកបានលើកឡើងបន្ថែមអំពីតួនាទី និងភារកិច្ចរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង ដែលមានតួនាទីតម្រង់ទិសគាំទ្រនិងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចា ស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការអភិវឌ្ឍន៍មូលដ្ឋានការលើកកម្ពស់ ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

លោកបានណែនាំក្រុមការងាររាជរដ្ឋាភិបាល នៃរដ្ឋបាលស្រុក និងតាមបណ្ដាឃុំទាំង៩ នៅក្នុងស្រុកកំពុងលែង ក៏ដូចជានៅទូទាំងខេត្តកំពង់ឆ្នាំងទាំងមូល និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តខិតខំអនុវត្តការងារចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ និងអាស្រ័យផល ពិសេសបន្តអនុវត្តគោលនយោបាយគាំពារសង្គម ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រខិតខំជំរុញទាក់ទាញការវិនិយោគដើម្បីបង្កើតការ ងារមុខរបរនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋា នខិតខំដោះស្រាយទំនាស់ ឬជម្លោះក្រៅប្រព័ន្ធតុលាការ និងបន្តខិតខំធ្វើអំពើល្អដើម្បីបង្កើនភាពជឿជាក់ និងទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលកម្ពុជា៕