(ភ្នំពេញ)៖ សមាគមក្រុមការងារ១០០រាត្រី បានអំពាវនាវដល់ពលរដ្ឋទាំងអស់ឱ្យចូលរួមពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ឱ្យបានច្រើន ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុពិភពលោក។

ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដល់សាធារណជនដោយឥតគិតថ្លៃនេះ នឹងរៀបចំឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន៕

ខាងក្រោមនេះជាវីដេអូអំពាវនាវរបស់ សមាគមក្រុមការងារ១០០រាត្រី៖