(ឥណ្ឌូនេស៊ី)៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកស្រី Vicky Singmin ឯកអគ្គរាជទូតកាណាដាប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីការត្រៀម រៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-កាណាដា នៅប្រទេសឡាវ នៅខែកក្កដា ខាងមុខ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈ ស្តីពីវិស័យនៃកិច្ចសហប្រតិបត្តិការថ្មីៗ ដែលអាចធ្វើទៅបាន ដើម្បីពង្រីក និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា៕