(ភ្នំពេញ)៖ លោកអ្នកពិតជាមានការព្រួយបារម្ភ ចំពោះរាងកាយស្គមស្គាំង មិនឡើងទម្ងន់របស់ខ្លួន ព្រោះតែការបរិភោគអាហារ ដែលពុំត្រឹមត្រូវ តាមលក្ខខណ្ឌ នៃរាងកាយ និងពេលវេលាដ៏សមរម្យណាមួយ។ ដើម្បីទទួលបានរាងកាយ តាមបំណងប្រាថ្នារបស់ខ្លួន សូមលោកអ្នកអនុវត្ត តាមការណែនាំ នូវចំណុចខ្លះៗ ដូចខាងក្រោមនេះ ជាជំនួយស្មារតី ដល់លោកអ្នក ដែលចង់ឡើងទម្ងន់ តាមចិត្តចង់៖
1. បរិភោគច្រើនជាងបីពេល ក្នុងមួយថ្ងៃ
ដើម្បីឡើងទម្ងន់បានល្អ អ្នកត្រូវបរិភោគអាហារច្រើនជាងបីពេល ក្នុងមួយថ្ងៃ ព្រោះរាងកាយរបស់អ្នកកំពុងដុតកាឡូរី បានលឿន ដូច្នេះអ្នកចាំបាច់ត្រូវរបបអាហារចិញ្ចឹម ឲ្យបានគ្រប់គ្រាន់ នោះមានន័យថា ការទទួលទានអាហារ មិនមែនគ្រាន់តែនៅពេលដែលអ្នក មានការឃ្លានប៉ុណ្ណោះទេ ប៉ុន្តែពេញមួយថ្ងៃតែម្តង ។ កុំរង់ចាំរហូតដល់ក្រពះ របស់អ្នកចាប់ផ្តើមគ្រហឹម ទើបបរិភោគ អ្នកត្រូវមានរបបអាហារប្រាំពេល ព្រោះការញ៉ាំច្រើនពេលអាចជួយឲ្យអ្នកឡើងគីឡូបានលឿន ។
2. បរិភោគអាហារដែលមានជាតិ កាឡូរី
ការញ៉ាំច្រើននេះ អាចនឹងមានអារម្មណ៍ថា គ្មានផាសុខភាពត្រឹមត្រូវ ប៉ុន្តែវាជាវិធីល្អបំផុត ដើម្បីទទួលបាននូវទំងន់យ៉ាងឆាប់រហ័ស។
ត្រូវហូបអាហារពេលព្រឹកឲ្យបានគ្រប់គ្រាន់ ( អាចមានស៊ុតចៀនបីគ្រាប់ , សាច់ជ្រូកពីរចំនិត ឬសាច់ក្រកមួយ ទឹកក្រូចមួយកែវ)។
សម្រាប់អាហារថ្ងៃត្រង់វិញ ព្យាយាមហូបស៊ុបមាន់ឲ្យបានច្រើន បន្ថែមចេកពីរផ្លែ , និង សាឡាត់មួយចាន ក្រោយហូបអាហារថ្ងៃត្រង់រួច។
ចំណែកឯអាហារពេលល្ងាចវិញ អាចជាសាច់បន្ទះអាំង, ដំឡូងដុត នំ និងមួយទៀត បន្លែបំពងដុតលាយគ្នា។
3. សូមប្រាកដថា អ្នកផឹកទឹកឲ្យបានច្រើន
ទឹកជួយឲ្យដំណើរការរាងកាយ របស់អ្នកស្រូបយកប្រូតេអ៉ីន និងកាឡូរីបន្ថែមទៀត។ អ្នកគួរតែធ្វើបែបនេះជារៀងរាល់ថ្ងៃ។ ផឹកទឹកឲ្យបានច្រើន ជាមួយនឹងការបរិភោគអាហារ ដើម្បីជៀសវាងការខ្សោះជាតិទឹក ។ អ្នកគួរធ្វើលំហាត់ប្រាណបន្ថែមទៀត ដើម្បីទទួលបាននូវការធំធាត់។ អ្នកអាចផឹកទឹកផ្លែឈើ និងភេសជ្ជៈដែលមានសុខភាពល្អ ផ្សេងទៀត។
អ្នកគួរអនុវត្តន៍ តាមការណែនាំនេះឲ្យបានទៀងទាត់ និងដើម្បីទទួលបានលទ្ធផលល្អជាងនេះ អ្នកគួរបន្ថែមនូវផលិតផលអាហារបំប៉ន ជំនួយដល់ការឡើងទម្ងន់ Superior Weight Gain ដែរ ផលិតចេញពីធម្មជាតិ សុទ្ធ១០០% ។ Superior Weight Gain ជួយធ្វើឲ្យរាងកាយមានសុខភាពល្អ បង្កើតចំណង់អាហារ បរិភោគច្រើនជាងមុន ដេកស្កប់ស្កល់ជាងមុន។
ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈ៖០៩ ៦៨៨៧ ៦៨៨៧/០១១ ៨០ ៨១ ៨៩/០៩០ ៦៦ ៨៩ ៩៩/០៦៩ ៣៩ ៦៩ ៨៩ និងទៅកាន់អាសយដ្ឋាន
ផ្ទះលេខ ១៣គ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអ៊ីម៉ែល៖ [email protected]៕