(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៥៣នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៧ករណី ឃាត់ខ្លួន១៧នាក់
* ⁠ករណីប្រេីប្រាស់៨ករណី ឃាត់ខ្លួន២៧នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន៩នាក់
* ⁠អនុវត្ដន៍ដីកា៖ ដីកា១។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៣៧២ករណី ឃាត់ខ្លួន១៣៣៣៣នាក់ (ស្រី១០៦៣នាក់)៕