(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហោះវីដេអូមួយ ដោយពន្យល់អំពីភាពចាំបាច់បំផុត ក្នុងការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ (បណ្តាញរដ្ឋ)។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺសំដៅការពារការដាច់ភ្លើងតាមតំបន់ និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើង ទៅអ្នកដទៃដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យនោះ»

លោកបញ្ជាក់ទៀតថា ការដាក់ប្រព័ន្ធនានា មិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាន និងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម ១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ។ ដូចនេះប្រជាពលរដ្ឋជាង ៩៥%ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីនោះឡើយ៕

សូមស្តាប់ការពន្យល់របស់លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល​ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ២០២៤​ដូចខាងក្រោម៖