(ភ្នំពេញ)៖ លោកស្រី NGUYEN THI KIM NGAN ប្រធានរដ្ឋសភាវៀតណាម នឹងមកធ្វើទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ នាអំឡុងសប្តាហ៍ក្រោយនេះ។

ទស្សនកិច្ចនេះនឹងធ្វើឡើងពី ថ្ងៃទី២៧ ដល់២៨ ខែកញ្ញា ឆ្នាំ២០១៦។នេះបើតាមការប្រកាស របស់អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភាកម្ពុជា។

អំឡុងបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម ដែលទើបនឹងឡើងកាន់តំណែង កាលពីខែកក្កដា ឆ្នាំ២០១៦នេះ នឹងចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ ចូលជួបសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និង ចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា៖