(ភ្នំពេញ)៖ នៅជំនួបរវាងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងលោកស្រី ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើម៉ាស៉ីនផ្ទុកទិន្នន័យបញ្ជីឈ្មោះបោះឆ្នោត និងសរសើរពីការលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោត។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ក្នុងជំនួបនេះប្រធាន គ.ជ.ប កម្ពុជា បានជម្រាបជូនលោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន ពីប្រសិទ្ធភាពនៃជំនួយរបស់រដ្ឋាភិបាលជប៉ុន លើដំណើរការបោះឆ្នោតនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោក ប្រាជ្ញ ចន្ទ ក៏បានរំលឹកពីសមិទ្ធផលនានាដែលភាគីជប៉ុន បានផ្តល់ឱ្យកម្ពុជា ជាពិសេសម៉ាស៉ីផ្ទុុកទិន្នន័យសម្រាប់ប្រើឱ្យសកម្មភាពបោះឆ្មោត ដែលមានសារៈសំខាន់ និងមានប្រសិទ្ធភាពបំផុតដែលធ្វើឱ្យបញ្ជីបោះឆ្នោតកាត់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ បន្ថែមពីនេះឈ្មោះស្ទួនក្នុងបញ្ជីបោះឆ្នោតមិនមាននោះទេ មានន័យថា ៩៩,៩៩ភាគរយ ដែលម៉ាស៉ីនផ្ទុកទិន្នន័យរបស់ជប៉ុន បានជួយសម្រិតសម្រាំង ធ្វើឱ្យបញ្ជីឈ្មោះមានភាពល្អប្រសើរឡើងផងដែរ។

បើតាមលោក ហង្ស ពុទ្ធា, រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក៏បានកោតសរសើរ គ.ជ.ប កម្ពុជា បានប្រើប្រាស់ប្រាស់ម៉ាស៉ីនផ្ទុកទិន្នន័យដែលជាជំនួយរដ្ឋាភិបាលជប៉ុន ហើយក៏ជាការលើកតម្កើងនូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ហើយលោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន បានគាំទ្រចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា និងបន្តគាំទ្របន្ថែមទៀតចំពោះការចូលរួមលើកកម្ពស់ដំណើរការបោះឆ្នោតនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកស្រី ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) ក៏បានបន្តអញ្ជើញការធ្វើបទបង្ហាញអំពីម៉ាស៊ីនមេ (Server) និងធ្វើបទបង្ហាញអំពីការចុះឈ្មោះបោះឆ្នោតនៅកម្ពុជា ពីសំណាក់លោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស គ.ជ.ប ផងដែរ៕

ខាងក្រោមនេះជាការលើកឡើងរបស់លោក ហង្ស ពុទ្ធា៖