(វៀតណាម)៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់គណៈកម្មការ/គណៈកម្មាធិការ ទទួលបន្ទុកការពារជាតិ សន្តិសុខ កម្ពុជា ឡាវ វៀតណាម ដើម្បីគាំទ្រការអភិវឌ្ឍន៍តំបន់ត្រីកោណ ដែលមានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ។ កិច្ចប្រជុំនេះ រៀបចំធ្វើនៅទីក្រុងញ៉ាចាង ខេត្តខាញ់ហ៊រ សាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការ ឬគណៈកម្មាធិការទទួលបន្ទុកការពារជាតិ សន្តិសុខ នៃរដ្ឋសភា កម្ពុជា ឡាវ វៀតណាមនៅពេលនេះ ក្រោមប្រធានបទ​ «បន្តការលើកស្ទួយតួនាទី ភារកិច្ចគណៈកម្មការ គណៈកម្មាធិការ ទទួលបន្ទុកការពារជាតិ សន្តិសុខ នៃរដ្ឋសភា កម្ពុជា ឡាវ វៀតណាម ក្នុងការតាមដានត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាព និងជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ​សន្តិសុខ ដើម្បីគាំទ្រដល់តំបន់ត្រីកោណអភិវឌ្ឍន៏ កម្ពុជា-ឡាវ-វៀតណាម រួមចំណែកអភិវឌ្ឍសហគមន៍អាស៊ានអោយបានរឹងមាំ»

ក្នុននោះដែរ រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV) នៅឆ្នាំ១៩៩៩ ដោយមានខេត្ត​១៣ នៃប្រទេសទំាងបី ក្នុងនោះ ប្រទេសកម្ពុជាមាន ៤ខេត្ត ប្រទេសឡាវ​៤ខេត្ត និងប្រទេសវៀតណាម​៥ខេត្ត៕