(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ បានអញ្ជើញមកដាក់បិណ្ឌ នៅវត្ដលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ។
នៅក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ហ៊ុន សែន បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៀត ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។
បន្ទាប់ពីប្រគេនចង្ហាន់ហើយនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានសុំឲ្យមគ្គផលកើតចេញពី ការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូល បានជួប ក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត៕