(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ បង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន៧នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ៣គ្រឿង នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខវត្តគៀនឃ្លាំង លើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោកវរសេនីយ៍ត្រីឯក សេរី វុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា «បន្ទាប់ពីកម្លាំងនគរបាលយើងបានបន្តសហការ និងកម្លាំងប៉ុស្ដិ៍មូលដ្ឋានក្នុងការ ដាក់គោលដៅដើម្បីត្រួតពិនិត្យលើមធ្យោបាយផ្សេងៗ តាម បណ្ដោយផ្លូវជាតិលេខ៦A ទល់មុខវត្តគៀនឃ្លាំង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពផ្សេងៗ ក្នុងភូមិសាស្ត្រខណ្ឌ ស្រាប់តែប្រទះឃើញបក្ខពួកក្រុមជនសង្ស័យជិះម៉ូតូ៣គ្រឿង ដោ យមានការសង្ស័យ ទើបធ្វើការឃាត់ និងត្រួតពិនិត្យម្ដងម្នាក់ៗ ហើយរកឃើញក្រាមពណ៍សថ្លា ជាថ្នាំញៀន៤កញ្ចប់ ដែលជនសង្ស័យរក្សាទុក ម៉ូតូ៣គ្រឿងក្នុង នោះទី១-ម៉ាកSmash ពាក់ស្លាកលេខភ្នំពេញ1BA-1062 និងទី២-ម៉ាកViVA ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ.ព.1- 3989 ទី៣-ម៉ាក គុប ពណ៍ទឹកប៊ិច គ្មានស្លាកលេខ។
លោកវរសេនីយ៍ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ទី១-ឈ្មោះ ស៊ិន កក្កដា អាយុ១៨ឆ្នាំ មុខរបរជាសិស្ស និងទី២-ឈ្មោះ សម ពិសិដ្ឋ អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ទី៣-ឈ្មោះ សំ ពិសិដ្ឋ អាយុ១៦ឆ្នាំ មុខរបរជាសិស្ស និងទី៤-ឈ្មោះ សុខ ប៊ុន ធឿន អាយុ៣៣ឆ្នាំ មុខរបរធ្វើចំការ ទី៥-ឈ្មោះ គុល ខឿន អាយុ៣៤ឆ្នាំ មុខរបរធ្វើចំការ និងទី៦ -ឈ្មោះ ចយ ឡុង អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ទី៧-ឈ្មោះ ចយ ជីត អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការតាមនីតិវិធី៕