(ភ្នំពេញ)៖ យោងតាមគេហទំព័រ របស់អគ្គស្នងការនគបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើយចំនួន៣លើក (យប់១លើក) បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២នាក់ របួសធ្ងន់ចំនួន៤នាក់ និងរបួសស្រាលចំនួន៣នាក់។
គ្រោះថ្នាក់ទាំង៣លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដសរុបចំនួន៦គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនចំនួន១លើក អាកាសធាតុ១លើក ប្រជែង១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចំនួន៦នាក់។
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,១៤១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៦៥៩គ្រឿង និងពិន័យសរុបចំនួន១,៤៨២គ្រឿង៕