(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាស ស្តីពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦ ដោយបានបញ្ជាក់ថា រយៈពេលនេះភ្លៀងបន្តធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេសពីធម្យមទៅច្រើន។

អ្វីដែលគួរឲ្យគត់សម្គាល់នោះ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦ អាចនឹងមានភ្លៀងធ្លាក់ច្រើន បណ្តាខេត្តមួយចំនួន ដូចជា ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ សៀមរាប កំពង់ធំ និងខេត្តបន្ទាយមានជ័យ អាចប្រឈមនឹងជំនន់ទឹកភ្លៀង៕

សូមអានសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក​ ទាំងស្រុង៖