Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនបំផ្លាញអនាគតអ្នក! ឃាត់ខ្លួនមនុស្ស១៥នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ថ្ងៃទី១៩​ ខែកញ្ញាម្សិលមិញ

20-09-2016 07:30

(ភ្នំពេញ)៖​ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិ បានបង្រ្កាបបទល្មើសជួញដូរ​ រក្សាទុក​ និងប្រើប្រាស់គ្រឿងញៀនចំនួន៧ករណី ឃាត់ខ្លួន១៥នាក់​ មុខសញ្ញាជួញដូរចំនួន១០នាក់​ មុខសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice)​ ចំនួន២១.២៦​ក្រាម និង​១១​កញ្ចប់​តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ២ករណីឃាត់ខ្លួនមនុស្ស៥នាក់​ នគរបាលភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលកណ្ដាលបង្ក្រាប១ករណីឃាត់ខ្លួនម្នាក់​, នគរបាលស្វាយរៀង បង្ក្រាប១ករណី​ឃាត់ខ្លួនម្នាក់,​ នគរបាលបាត់ដំបង បង្រ្កាប១ករណីឃាត់ខ្លួន៦នាក់ និងនគរបាលត្បូងឃ្មុំ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕