(ភ្នំពេញ)៖ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រា្តលី ហៅកាត់ថា RARA បានរៀបចំប្រារព្ធពិធីលាងសាយភោជន៍ ពាក់កណ្តាលឆ្នាំ២០២៤ ដើម្បីអបអរសាទររាល់សមិទ្ធផលនានានៃរយៈពេល ៦ខែចុងក្រោយ ដែលក្រុម RARA សម្រេចបាន ព្រមទាំងដើម្បីថ្លៃងអំណរអរគុណជាពិសេសជូនភរិយា និងដៃគូរបស់សមាជិកក្រុម RARA ទាំងអស់ ដែលជាកម្លាំងចិត្តទីមួយជាអ្នកផ្តល់ការគាំទ្រ និងលើកទឹកចិត្តរាល់សកម្មភាពនានារបស់ដៃគូខ្លួន។

ពិធីលាងសាយភោជន៍ពាក់កណ្តាលឆ្នាំ បានប្រព្រឹត្តទៅប្រកបទៅដោយបរិយាកាសជាឱឡារឹក ក្រោមការដឹកនាំពីលោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុមព្រមទាំងមានវត្តមានភរិយា និងដៃគូនៃសមាជិកក្រុម RARA ចូលរួមជាភ្ញៀវកិត្តិយសផងដែរ៕