(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ពិធីនេះក៏មានការចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ លោក វុី សំណាង អភិបាលខេត្តតាកែវ និងលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ២២០នាក់ នៅសាលាស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជាមួយគ្នានេះលោក ជា វ៉ាន់ដេត បានប្រកាសតែងតាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស ដែល លោក ជាប សត្ថារតន៍ ជាប្រធានក្រុមការងារ។

នាឱកាសនោះដែរលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់តាមការចាត់តាំងដោះស្រាយតម្រូវការនៅមូលដ្ឋានឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕