(កំពង់ធំ)៖ មន្រ្តីនគរបាលស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្ត២គ្រឿងបុកគ្នា នាយប់មិញ ស្ថិតនៅតាមផ្លូវជាតិលេខ៦ ស្រុកស្ទោង បណ្តាលឲ្យរថយន្តមួយគ្រឿងផ្ទុះឆេះនោះ បានធ្វើឲ្យមនុស្ស៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម និង៤នាក់ទៀតរងរបួសធ្ងន់។

មន្រ្តីនគរបាលបានបញ្ជាក់ថា រថយន្តមួយគ្រឿងម៉ាកទេសចរណ៍ធន់តូច និងមួយគ្រឿងទៀតម៉ាកសាំងយ៉ុងដឹកបន្លែ។

មុនពេលកើតហេតុរថយន្តសាំងយ៉ុងដឹកបន្លែ ធ្វើដំណើរទិសដៅចេញពីកំពង់ធំទៅសៀមរាប លុះដល់ចំណុចឃុំទ្រា ស្រាប់តែទៅបុកជាមួយរថយន្តប្រភេទទេសចរណ៍ធុនតូច បណ្តាលឲ្យផ្ទុះឆេះ ហើយបណ្តាលឲ្យជនរងគ្រោះ៣នាក់ត្រូវឆេះស្លាប់ក្នុងរថយន្ត ខណ:ម្នាក់ទៀតរងរបួសធ្ងន់។ ដោយឡែកអ្នកជិះរថយន្តសាំងយ៉ុងដឹកបន្លែ ៣នាក់ក៏រងរបួសធ្ងន់ផងដែរ។

យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បញ្ជាក់ពី​ អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ៕