Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្ត២គ្រឿង បុកគ្នាផ្ទុះឆេះនៅស្រុកស្ទោង ខេត្តកំពង់ធំ, សង្ស័យមានមនុស្ស៣នាក់​ស្លាប់ក្នុងហេតុការណ៍នោះ

20-09-2016 00:19

(កំពង់ធំ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្តមួយគ្រឿងផ្ទុះឆេះ និងសង្ស័យមានមនុស្ស៣នាក់ស្លាប់នៅក្នុងហេតុការណ៍ឆេះនោះ, នេះបើតាមប្រជាពលរដ្ឋឃើញហេតុការណ៍ ទូរស័ព្ទមកកាន់វិទ្យុ ABC នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។​

តាមការរៀបរាប់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅម៉ោងប្រមាណជិត១២យប់ថ្ងៃច័ន្ទនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្រុកស្ទោង ខេត្តកំពង់ធំ៕