(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈសំខាន់ៗចំនួន៣ នៅវិមានរដ្ឋសភា។

ជាលទ្ធផលនៃអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ និងបានអនុម័ត
យល់ព្រមនូវ ក្នុងនោះរួមមាន៖

* ១៖ សេចក្តីសម្រេចស្តីពី បែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា
* ២៖ សេចក្តីសម្រេចស្តីពី បែបបទ និងនីតិវិធីនៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានានៃរដ្ឋសភា
* ៣៖ សេចក្តីសម្រេចស្តីពី បែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា៕