ព្យុះទីហ្វុងពីរ សម្លាប់មនុស្ស២៩នាក់ នៅខេត្តចំនួន៥ របស់ចិន និងខូចខាតគិតជាទឹកប្រាក់ ប្រមាណ២,៣២ពាន់លានដុល្លារ
19-09-2016 23:23
(ប៉េកំាង)៖ ក្រសួងកិច្ចការសង្គមចិន បានឱ្យដឹងថា ព្យុះទីហ្វុង Makalas និង Meranti បានផ្ដាច់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ២៩នាក់ ខណៈ១៥នាក់បានបាត់ខ្លួន នៅក្នុងខេត្តចំនួន៥ របស់ចិន។ នេះបើតាមការចុះផ្សាយនៅយប់ថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៦ ដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួរ។
ដោយនំាមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លំាង ព្យុះទីហ្វុង Makalas និង Meranti បានវាយប្រហារមកលើទីក្រុង Shanghai ខេត្ត Jiangsu, Zhejiang, Fujiang និង ខេត្ត Jiangxi តំាងតែពីថ្ងៃទី១៤ ខែកញ្ញាមកម្ល៉េះ ដោយបានបណ្ដាលឱ្យផ្ទះជាង ៧៣០០ខ្នងដួលរលំ ៦១០០០ខ្នងត្រូវបំផ្លាញ ខណៈមនុស្ស ៦១៨ ០០០ នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ ចំណែកឯផ្ទៃដីដំាដុះ ១០៦,៧០០ហិចតា ក៏ត្រូវបានបំផ្លាញផងដែរ ហើយបើគិតទំហំខូតខាត ជាទឹកប្រាក់គឺស្មើនឹង ២,៣២ពាន់លានដុល្លារ៕