(ភ្នំពេញ)៖ កញ្ញា គីមឡេង បាននិងកំពុងសាងផ្នួសជាសីលវតី ក្នុងកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៥០០ អង្គ/នាក់ រយៈពេល៧ថ្ងៃ វគ្គទី១១ ឆ្នាំទី១១ នៅវត្តភ្នៀតសិម្ពលី។

កញ្ញា គីមឡេង យល់ថា ការសាងផ្នួសធ្វើឲ្យកញ្ញាមានចិត្តជ្រះថ្លាក្នុងផ្លូវធម៌ ចិត្តស្ងប់ និងគោរពឪពុកម្តាយ។ បើតាម កញ្ញា គីមឡេង ការសាងផ្នួសបែបនេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីធម៌របស់ព្រះពុទ្ធ ដើម្បីឲ្យសង្គមជាតិកាន់តែសុខសាន្តផងដែរ។

កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំរៀបចំដោយ ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ។

ព្រះសិរីកោសល សុំ សុខា កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា រយៈពេល៧ថ្ងៃ វគ្គទី១១ ឆ្នាំទី១១ កើនដល់ ៦៣០អង្គ/នាក់។

ពាក់ព័ន្ធនឹងកម្មវិធនេះ សូមទំនាក់ទំនងទៅកាន់៖

* ១៖ វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ទូរសព្ទលេខ ០១០ ៩៩៣ ២២២ ឬ ០៨១ ៦៤២ ៤៤៣ ។

* ២៖ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ស្ថិតនៅបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត តិរវិថីព្រះស៉ីសុវត្ថិ ខាងកើតជាប់តុលាការកំពូល ទូរសព្ទលេខ ០១២៥៩៤៧៧៥ ឬ ០១២៦០៤៨៤៩ ៕