(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីការត្រៀមរៀបចំកម្មវិធីប្រកាសខេត្តរតនគិរី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាល ពាសកាល(ODF)។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នាសាលប្រជុំអគារA សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី សំណាក់លោកនាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំង៣ អភិបាល អភិបាលរងក្រុងស្រុកទាំង៩ និងជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោក ញ៉ែម សំអឿន បានលើកឡើងថា ក្រោមកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត និងក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ រួមជា
មួយអង្គការនានាក្នុងខេត្ត ជាពិសេសអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្ម លើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងនៅសហគមន៍ និងតាមសាលារៀន នៅទីជនបទក្នុងខេត្តគេនគិរី។ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នានេះបានធ្វើឱ្យខេត្តរតនគិរី សម្រេចបញ្ចប់ការបន្ទោបង់ ពាសវាល ពាសកាលទាំងស្រុង នាឆមាសទី១ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា អង្គប្រជុំនាពេលនេះ បានសម្រេចរៀបចំពិធីអបអរសាទរបញ្ឈប់ការបន្ទោរបង់ពាសវាល ពាស កាលនៅសាលមហោស្រពនៃមន្ទីរវប្បធម៌ ខេត្តតេនគិរី នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះក្រោមអធិបតីភាព លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីសារៈសំខាន់ពីអនាម័យ និងបង្កើនការទទួលបាននូវការលើកកម្ពស់ អនាម័យនៅតាម សហគមន៏ជនបទក្នុងព្រះរាជាណាចក្រកម្ពុជាពិសេសក្នុងភូមិសាស្ត្រ ខេត្តរតនគិរី ព្រមទាំងទទួលបានចំណេះដឹងពីការអនុវត្តអនាម័យបានល្អត្រឹមត្រូវ និងបទពិសោធន៍ដើម្បីពន្លឿន ការងារឈានទៅសម្រេចឲ្យបានការអនុវត្តការលើកកម្ពស់អនាម័យជនបទឲ្យបាន១០0% ៕