(ភ្នំពេញ)៖ លោក ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច អមដោយលោក ណង សេរីវុធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងសហការី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានចូលរួមកាត់កញ្ចប់វិញ្ញាសារប្រឡង និងប្រកាសបើកកម្មវិធីប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី៥ ឆ្នាំ២០២៤ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥។ ការប្រឡងនេះ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ៕