(ភ្នំពេញ)៖ នារីម្នាក់បានបែកពពុះមាត់ទន់ដៃទន់ជើង ដោយសារនាងខឹងសង្សារ ហើយផឹកថ្នាំប៉ារ៉ាសេតាម៉ុលជាច្រើនគ្រាប់ ប៉ងបញ្ចប់ជីវិត ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រហូតប្រកាសជួយហៅក្រុមសង្គ្រោះ៧១១ សហការជាមួយក្រុមគ្រូពេទ្យជប៉ុន ( JPR ) មកសង្គ្រោះទាន់ពេល។
ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង៧៖១០នាទីយប់ ថ្ងៃទី១៩ កញ្ញា ២០១៦នៅ ចំណុចផ្ទះល្វែងជម្ពូវ័ន ក្រោយហាងថតរូបល្អពេញចិត្ត ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា តើនារីរងគ្រោះខឹងនឹងសង្សាររឿងអ្វីនោះឡើយ ដោយកំពុងស្ថិតនៅក្រោមការជួយសង្គ្រោះពីក្រុមគ្រូពេទ្យសិន៕