(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាអនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញឧទ្ទេសនាមដល់ សិក្ខាកាម កម្មវិធី អប់រំ សីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ /នាក់ វគ្គទី ១១ ឆ្នាំ ១១ វត្តភ្នៀតសិម្ពលី ប្រធានបទ ចំណេះដឹងទូទៅ។

កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំរៀបចំដោយ ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ៕