(ភ្នំពេញ)៖ ការប្រកួតកីឡាអន្តរជាតិ SCIA បានបញ្ចប់ទៅដោយក្តីរំភើប កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ដែលបានបង្ហាញពីទេពកោសល្យកីឡាករដ៏អស្ចារ្យ ក្នុងរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមិថុនា។ ការប្រកួតនេះ មានកីឡាករនិងចំនួនក្រុមនៃកីឡាករលើសពី៤០ក្រុម ពីសាលារដ្ឋ, សាលាអន្តរជាតិ និងក្លិបកីឡាផ្សេងៗ ដែលបានប្រកួតប្រជែងយ៉ាងសកម្ម នៅក្នុងវិញ្ញាសាបាល់បោះ,

ហុកសាល់ និងបាល់ទះ ដែលជួយឱ្យជំរុញព្រឹត្តិការណ៍នេះ ទៅជាការអបអរសាទរដល់ទេពកោសល្យដ៏អស្ចារ្យរបស់កីឡាករគ្រប់រូប។

ការប្រកួតនេះមានគោលបំណង ដើម្បីលើកតម្កើងពីសុខភាព និងសកម្មភាពនៃបែបផែនរស់នៅដល់យុវជន ដើម្បីពង្រឹងការបង្កើតទំនាក់ទំនងតាមរយៈការប្រកួតដ៏អស្ចារ្យមួយនេះ។ រាល់ចុងសប្តាហ៍នីមួយៗ ក៏បានផ្តោតលើប្រភេទវិញ្ញាសាកីឡាផ្សេងៗ ហើយបានបង្ហាញពីការសម្តែងកីឡាដ៏រំភើប ដែលបានធ្វើឱ្យអ្នកចូលរួមមានភាពកាន់តែមានភាពរីករាយ។

ជាមួយគ្នានេះ សាលាអន្តរជាតិ SCIA បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MOEYS) និងសហព័ន្ធកីឡាបាល់បោះកម្ពុជា សហព័ន្ធបាល់ទាត់កម្ពុជា និងសហព័ន្ធបាល់ទះកម្ពុជា។ ការសហការដំរឹងមាំនេះ បានធានាឱ្យការប្រកួតទាំងនេះ អនុលោមតាមប្លង់សារអន្តរជាតិ ដោយបានផ្តល់ការទាក់ទាញចំណាប់អារម្មណ៍ដ៏សម្បើមដល់អ្នកទស្សនា និងអ្នកគាំទ្រទាំងអស់។ ម្ចាស់ឧបត្ថម្ភទាំងអស់បានដើរតួយ៉ាងសំខាន់ក្នុងការប្រកួតនេះ។

សាលាអន្តរជាតិ SCIA បានថ្លែងអំណរគុណចំពោះបណ្តាដៃគូរបស់ខ្លួននានា ដែលបានគាំទ្រចំពោះការប្រកួតនេះ។ ការប្រកួតកីឡាអន្តរជាតិ SCIA មិនត្រឹមតែបានបង្ហាញពីទេពកោសល្យកីឡាដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតឡើងនូវមិត្តភាព និងការផ្លាស់ប្តូរគ្នាទៅវិញទៅមកទាក់ទងនឹងវប្បធម៌ រវាងអ្នកចូលរួមចម្រុះជាតិសាសន៍។

ព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបាននេះ បានបន្សល់ទុកនូវការចងចាំដែលមិនអាចបំភ្លេចបាននៅលើទីលានប្រកួតគ្រប់វិញ្ញាសា ដោយជួយឱ្យយើងអាចកំណត់នូវកំរូថ្មីសម្រាប់ការប្រកួតនាពេលអនាគតខាងមុខនេះ៕