(ភ្នំពេញ)៖ សហភាពអង្គការសង្គមសុីវិល នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសបុគ្គលឈ្មោះ Gonzalez Davidson Alejandro ហៅ អេឡិច ជាជនជាតិអេស្ប៉ាញ និងវិទ្យុអាស៊ីសេរី ដែលជំរុញយុវជនខ្មែរ១០រូប ជាប់ទោសពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» ដើម្បីប្រយោជន៍នយោបាយ។

តាមរយៈសេចក្តីថ្លែងការណ៍ សហភាពអង្គការសង្គមសុីវិល បានចាត់ទុកថា នេះជារឿងដែលឈឺចាប់ និងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះយុវជនទាំង ១០រូប ដែលកាលពីទី០២ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានតុលាការចេញសេចក្ដីសម្រេចផ្តន្ទាទោសពីបទខាងលើ ដោយសារចាញ់កលជនបរទេស គឺលោក (អាឡិច) ជាបុគ្គលនយោបាយបរទេសបញ្ជ្រាបមនោគមន៍វិជ្ជាធ្វើឱ្យយុវជនប្រព្រឹត្តិបទល្មើសដោយមិនដឹងខ្លួន។

សហភាពអង្គការសង្គមសុីវិល បានបន្តថា យោងតាមការសិក្សាស្រាវជ្រាវរបស់ ឃើញថាទិសដៅ គោលបំណងរបស់ អេឡិច បានធ្វើរឿងជាច្រើនដើម្បីឱ្យកើតរឿងអវិជ្ជមានក្នុងសង្គមគ្រប់ចេតនារបស់ អេឡិច ទាំងអស់គឺចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា តាមរយៈសកម្មភាពយុវជន អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង វិទ្យុអាស៊ីសេរី ដែលតែងតែញុះញង់ប្រជាពលរដ្ឋ លាបពណ៌រដ្ឋាភិបាល បង្កើតរូបភាពអវិជ្ជមានជាអាទិ៍។

សហភាពអង្គការសង្គមសុីវិល បានបន្ថែមទៀតថា ក្រោយតុលាការសម្រេច ចោទប្រកាន់យុវជនទាំង១០រូបតាមផ្លូវច្បាប់ អាឡិច វិទ្យអាសុីសេរី លោក សម រង្សុី បានសម្តែងការសប្បាយចិត្តលើជ័យជំនះ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាត្រូវបាន ពិភពលោកស្អប់ខ្ពើម និងទទួលបានជំនួយក្រោមរូបជួយសង្គមជាតិ និងជួយយុវជនរងគ្រេាះទាំង១០រូប៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ សហភាពអង្គការសង្គមសុីវិល៖