(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​បានចេញអនុក្រឹត្យ សម្រេចតែងតាំង លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ឲ្យកាន់មុខតំណែងជាអភិបាលរងរាជធានីភ្នំពេញ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបថា លោក សេង វណ្ណៈ មានតួនាទី ជានាយករដ្ឋបាល នៃសាលារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ មានតួនាទី ជានាយករងរដ្ឋបាល នៃសាលារាជធានីភ្នំពេញ៕

ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖