(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៧ករណី ឃាត់ខ្លួនជនសង្ស័យ៩៣នាក់។

* ករណីដឹកជញ្ជូន រក្សាទុក២៣ករណី ឃាត់ខ្លួន៤១នាក់
* ⁠ករណីប្រេីប្រាស់១១ករណី ឃាត់៤៩នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់៣នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥២៩៩ករណី ឃាត់ខ្លួន១៣១៣៦នាក់ (ស្រី១០៤៦នាក់)៕