(ភ្នំពេញ)៖ សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្ត្រៃយ៍ លេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះបាឡាត់គណរាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ៍ ៩រោច ខែជេស្ឋ
ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បាននិមន្ឧទ្ទេសនាម អប់រំ សិក្ខាកាម កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន៦៣០អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ វត្តភ្នៀតសិម្ពលី ប្រធានបទ សម្មាកម្មន្តោ (ការងារត្រូវ)។
កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំរៀបចំដោយ ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ៕