(ភ្នំពេញ)៖ ការ៉េមស្វិនសិន បានបើកសម្ពោធហាងដែលទើបតែរចនាម៉ូតថ្មី និងដាក់ឲ្យលក់ការ៉េមរសជាតិថ្មីចំនួន៨រសជាតិ និងការ៉េម សាន់ដេថ្មី ៣មុខបន្ថែមទៀត ដែលស្ថិតនៅតាមបណ្ដោយផ្លូវ កម្ពុជាក្រោម ទល់មុខវិទ្យាល័យសន្ធម៉ុក។ ដើម្បីអបអរកម្មវិធីសម្ពោធហាងថ្មី ស្វិនសិនក៏បានផ្ដល់ជួន ប័ណ្ណញុំាការ៉េមដោយឥតគិតថ្លៃចំនួន ១០០០សន្លឹក ទៅដល់អតិថិជនទាំងអស់ នៅគ្រប់សាខារបស់ខ្លួន។
ជាងនេះទៅទៀត សម្រាប់អ្នកដែលបានមកតម្រង់ជួរដំបូងគេបំផុត នឹងទទួលបានការផ្ដល់ជូនការ៉េម សាន់ដេ ញុំារយៈពេល ១ឆ្នាំពេញដោយឥតគិតថ្លៃ ហើយចំពោះ ១០០នាក់ដំបូងទៀត នឹងទទួលបានប័ណ្ណញុំា ការ៉េមរសជាតិថ្មីទាំង៨មុខ ដោយឥតគិតថ្លៃផងដែរ។
ក្នុងនោះផងដែរ ក៏មានសម្មភាពតុបតែងការ៉េមពីសំណាក់ក្រុម OMG Girls និងសម្មភាពសប្បាយរីករាយជាច្រើនទៀតជូនដល់អតិថិជន ដែលបានអញ្ជើញចួលរួមក្នុង ឱកាសបើកហាងការ៉េមស្វិនសិនកម្ពុជាក្រោមថ្មីផងដែរ។
គួបញ្ចាក់ផងដែរ ការរចនាហាងម៉ូតថ្មីនេះ គឺដើម្បីផ្ដល់ជួននៅចំណីអារម្មណ៏ថ្មី និងនាំមកនូវភាពរីករាយ ជួនអតិថិជនក្នុងការជួបជុំជាមួយនឹង មិត្តភក្ក័ ក្រុមគ្រួសារ និងអ្នកជំនួញ។ទាំងផ្នែកខាងក្នុង និងខាងក្រៅ ត្រូវបានរចនាឡើងដោយល្អឥតខ្ចោះ ដែលអាចឲ្យអតិថិជន អាចពិភាក្សាគ្នាបានយ៉ាងសប្បាយរីករាយ និងបំបាត់ភាពតានតឹងទៅតាមចង្វាក់ភ្លេងល្បីៗនៅលើពិភពលោក។
បច្ចុប្បន្ននេះ ហាងការ៉េម ស្វិនសិន មានចំនួន ៧ហាងនៅក្នុងប្រទេសកម្ពុជារួមមាន ស្វិនសិន សាខាផ្សារទំនើបសូរិយា សាខាផ្សារទំនើបសុវណ្ណ សាខាក្រុងសៀមរាប សាខាកម្ពុជាក្រោម សាខាវិមានទិព្វ សាខាបាត់ដំបង និងសាខាផ្សារទំនើបអ៊ីអនម៉ល។
ហាងការ៉េមស្វិនសិន (Swensen’s) ត្រូវបាននាំចូល និងចែកចាយស្របច្បាប់សម្រាប់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ព្រមទាំងមានចែកចាយនូវផលិតផលម្ហូបអាហារល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា ដឹភីហ្សា ខមផេនី (The Pizza Company) ប៊ីប៊ីឃ្យូ (BBQ) កាហ្វេខូស្តារ (Costa Coffee) ការ៉េមនំដេរីឃ្វីន(Dairy Queen) និងនំដូណាត់គ្រីស្ពីគ្រីម (Krispy Kreme Doughnut)៕