(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួងចុះទស្សនកិច្ចនៅរោងចក្រដំឡើង និងផលិតគ្រឿងបំណែកម៉ូតូហុងដា (Honda) នៅរោងចក្រ អិន ស៊ី អិច(NCX) មានទីតាំងនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងនារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងស្វែងយល់ពីប្រវត្តិ និងប្រតិបត្តិការរបស់រោងចក្រ NCX ព្រមទាំងស្វែងយល់ពីដំណើរការត្រួតពិនិត្យ ក៏ដូចជាខ្សែច្រវាក់ផលិតកម្មដំឡើងម៉ូតូ៕