Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសអូស្រា្តលី ប្រកាសគំរោងផលិតរថយន្ត ដើរដោយថាមពលព្រះអាទិត្យ ឲ្យបានមុនគេ

19-09-2016 17:29

(ស៊ីដនី)៖ ទីក្រុង Brisbane នៃប្រទេសអូស្រ្តាលី អាចនឹងក្លាយជាទីក្រុងសម្រាប់ការផលិតរថយន្ត ដែលដើរដោយថាមពលព្រះអាទិត្យដំបូងគេ បន្ទាប់ពីការបើកសិក្ខាសាលាថ្មីមួយស្តីអំពី សហគ្រាសផលិត ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃចន្ទនេះ។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

ក្រុមហ៊ុន Clenergy TeamArrow ដែលជាក្រុមហ៊ុនប្រកួតប្រជែង ផ្នែកថាមពលព្រះអាទិត្យដំបូងគេ នៅក្នុងប្រទេសអូស្រា្តលី បានដាក់បង្ហាញពីគំរូម៉ូដរបស់រថយន្ត ដែលដើរដោយថាមពលព្រះអាទិត្យ របស់ខ្លួននៅឯតំបន់ឧស្សាហកម្ម Eagle Farm នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងជម្រុញឲ្យ រថយន្តប្រភេទនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅលើដងវិថី នៅខែតុលាឆ្នាំក្រោយ។

ស្ថាបនិកក្រុមហ៊ុនខាងលើលោក Cameron Tuesley បានប្រាប់ទីភ្នាក់ងារព័ត៌មានអូស្រ្តាលី AAP ថាក្រុមហ៊ុនរបស់លោក បានទទួលការបញ្ជាទិញមួយចំនួនរួចទៅហើយ។ ម៉្យាងវិញទៀតនោះ រថយន្តដែលប្រើថាមពលព្រះអាទិត្យនេះ នឹងត្រូវបានដាក់សាកល្បងនៅលើផ្លូវ ដើម្បីធានាថា វានឹងរួចរាល់ ក្នុងការចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ Bridgestone World Solar Challenge ឆ្នាំ២០១៧ ដែលនឹងត្រូវប្រព្រឹត្តិទៅក្នុងក្រុងដាវីន ប្រទេសអូស្រ្តាលី៕