(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) គឺជាវិទ្យាស្ថានស្រាវជ្រាវឈានមុខគេក្នុងការអភិវឌ្ឍគោលនយោបាយ សម្រាប់សមាហរណកម្មសេដ្ឋកិច្ច ក្នុងចំណោមប្រទេសអាស៊ាន និងអាស៊ីបូព៌ា ។ ERIA ក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជាច្រើននាពេលកន្លងមក តាមរយៈការសិក្សាលទ្ធភាពនៃកិច្ចព្រមព្រៀង, រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពដល់មន្ត្រី, និងកិច្ចការសម្របសម្រួលមួយចំនួន៕

ខាងក្រោមនេះ ជាលទ្ធផលនៃជំនួបបង្ហាញដោយក្រុមអ្នកនាំពាក្យសម្តេចធិបតី៖