Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ «មិនមែនឲ្យតែកាន់ទូរស័ព្ទគឺខ្ញុំលេង Facebook ទេ, ត្រូវចាំថាបើ ហ៊ុន សែន មិនកាន់ទូរស័ព្ទទើបចំលែក» (Video inside)

19-09-2016 17:07

(ភ្នំពេញ)៖ មានប្រសាសន៍ឲ្យដឹង ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុប ១៣៦២នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសាកលវិទ្យាល័យបញ្ញាជាតិ ដែលប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះថា​ មិនមែនឲ្យតែកាន់ទូរស័ព្ទគឺសម្តេចតេជោ លេង Fcebook នោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំថា មនុស្សមួយចំនួនដែលបានភ័ន្តច្រឡំថា នៅពេលសម្តេចកាន់ទូរស័ព្ទថា លេង Facebook។ សម្តេចតេជោថា នៅក្នុងទូរស័ព្ទដៃរបស់សម្តេចតេជោ គឺមានស្តុកទុកនៅឯកសារ ទុកនៅក្នុងនោះច្រើន បើមិនមើលទូរស័ព្ទនឹងក្តាប់ការរមិនបាន ហើយបើធ្វើជានាយករដ្ឋមន្រ្តីហើយ មិនដឹងរឿងអ្វីសោះ ទើបវាចំលែកខ្លាំង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តយ៉ាងដូច្នេះ «ឲ្យតែឃើញឯងកាន់ទូរស័ព្ទថាឯងលេង Facebook សុំផ្តាំទៅអ្នកទាំងឡាយអើយ បញ្ហារបស់ខ្ញុំមិនមែនស្ថិតនៅត្រង់បញ្ហា Facebookទេ បញ្ហារបស់ខ្ញុំ ស្តុកទុកនៅក្នុងនេះច្រើនណាស់ នៅពេលនេះហេតុអ្វីបានយកវាមកដាក់ត្រង់នេះ តើមានព័ត៌មានប៉ុន្មានទៅ ជួនកាលលេចចេញមកភ្លាមៗ ដែលវាលោតទៅលើកញ្ចក់របស់យើង ដែអាចសង្កេតឃើញគ្រាន់តែលេច ចេញឡើងនៅក្នុងនោះ»

សម្តេចតេជោ មានប្រសាសន៍បន្តទៀតថា​ «សូមជម្រាបជូនមនុស្សមួយចំនួនដែលបានភ័ន្តច្រឡំ នៅពេលដែលខ្ញុំកាន់ទូរស័ព្ទថា​ខ្ញុំ លេង Facebook ត្រូវចាំបើ ហ៊ុន សែន មិនកាន់ទូរស័ព្ទនេះទើបវា ចំលែក ទើបវាក្តាប់ការមិនបាន»

សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន៖