(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរួមានមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសាធារណការនិងដឹកជញ្ជូន និងមន្ទីរកិច្ចការនារី។

ពិធីនេះមានការអញ្ជើញចូលរួមថ្នាកអភិបាលរងខេត្ត, អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពនានា ជុំវិញខេត្ត កងកម្លាំង និងមន្រ្តីរាជការជាច្រើននាក់ដែរ។

បន្ទាប់ពីលោក សន រតនា នាយកទីចាត់ការធនធានមនុស្សរដ្ឋបាលខេត្តបានឡើងអានដីកាលេខ០៣៦/២៤ដក.តត ស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្រ្តីរាជការរួចមក។

លោក សុខ លូ បានថ្លែងថា ការប្រកាសចូលកាន់តំណែងរបស់មន្រ្តីរាជការរួមគ្នាមានមន្រ្តីរាជការសាលាខេត្ត, មន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្ត, មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរកិច្ចការនារី នៃខេត្តបាត់ដំបង។

លោកអភិបាលខេត្តបានបន្តថា ការផ្លាស់ប្តូរតែងតាំង និង ប្រគល់ភារកិច្ចជូនមន្រ្តីរាជការ ជារឿងទូទៅ ធម្មតាទេ ព្រោះការប្រកាសតែងតាំងជូនមន្រ្តីទូទៅ គឺមិនមានប្លង់រឹងនោះទេ។

លោកសូមឱ្យមន្រ្តីដែលទើបប្រកាសចូលកាន់តំណែងថ្មីទាំងអស់នេះត្រូវសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អចំពោះមន្រ្តីត្រូវតែខិតខំបំពេញតួនាទីរបស់ខ្លួន គឺធ្វើការបម្រើផ
លប្រយោជន៍ប្រជាពលរដ្ឋជាធំ៕