Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែ​ន ស្នើឲ្យក្រសួងអប់រំ សិក្សាអំពីការប្រឡងចូលក្របខណ្ឌគ្រូឡើងវិញ កុំឲ្យអ្នកជាប់និទ្ទេស D និង E អន់ចិត្ត (Video inside)

19-09-2016 16:59

(ភ្នំពេញ)៖ ក្រោយពី សិស្សនិទ្ទេស D និង E ស្នើសុំសម្តេចតេជោ ប្រឡងចូលធ្វើគ្រូក្របខណ្ឌរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកសំណើនេះ ទៅដាក់ឲ្យលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សិក្សាអំពីការប្រឡងចូលក្របខណ្ឌគ្រូឡើងវិញ កុំឲ្យអ្នកជាប់និទ្ទេស D និង E អន់ចិត្ត។

សម្តេចតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា កន្លងមកក្រសួងអប់រំ បានកំណត់យកសិស្សនិទ្ទេស A B និង C ចូលធ្វើជាគ្រូដោយស្វ័យប្រវត្ថិ ប៉ុន្តែអាលូវនេះ មានការតវ៉ា ពីសិស្សនិទ្ទេសD និង E ថា សម្តេចអយុត្តិធម៌ណាស់សម្រាប់អ្នកដែលមាននិទ្ទេសទាំងនោះ ចឹងគ្នាអត់មានឱកាសប្រឡងចូល មនុស្សចង់ធ្វើគ្រូ»។

សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ខណៈសម្តេចអញ្ចើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុប ១៣៦២នាក់ ដែល បានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសាកលវិទ្យាល័យបញ្ញាជាតិ ដែលប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ក្រោយពីការបញ្ជាក់បែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ឲ្យពិនិត្យសើរើឡើងវិញ លើការប្រឡងចូលក្របខណ្ឌគ្រូ ដើម្បីសម្រូលទៅដល់ សិស្សប្រឡងជាប់ និទ្ទេសD និង E ឲ្យមានសិទ្ធិប្រឡងចូលជាគ្រូដែរ៕

សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន