(សៀមរាប)៖ នៅក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឱ្យដឹងថា បច្ចុប្បន្នមានកុមារកម្ពុជាប្រមាណជិត៧០០នាក់បានកើតជំងឺទឹកនោមផ្អែមប្រភេទ១។ 

លោកសាស្ត្រាចារ្យ បានបន្តថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានការកើនឡើងដែលក្នុងមួយឆ្នាំមានរហូតដល់២០ករណី។ ជំងឺប្រភេទនេះមាននៅមន្ទីពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងសៀមរាប មានការកើនឡើងចំនួន៦៩៨នាក់ ក្នុងនោះនៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន៣០៩នាក់។ ក្មេងកើតជំងឺនេះ ភាគច្រើនមានអាយុពី ៤-១៤ ឆ្នាំ។

ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ។

បើតាមលោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺលេចចេញជារោគសញ្ញាក្រោយពីនៅពេលអាំងស៊ុយលីន បំប្លែងទៅក្នុងខ្លួនអស់លេចចេញរោគសញ្ញាភ្លាមៗ ហើយលឿនបំផុតនៅពេលចេញរោគសញ្ញាហើយ ឪពុកម្តាយមិនបាននាំមកពេទ្យ ឬទៅព្យាបាលភ្លាមៗនោះទេ កូនក្មេងវិវត្តិទៅជាសន្លប់ ឬស្លាប់។

លោកសាស្ត្រាចារ្យ ឃុន លាងឈុន បានបញ្ជាក់ដូច្នេះថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីរការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ»

លោកសាស្ត្រចារ្យ បានបន្តថា ជំងឺទឹកនោមផ្អែម ជាជំងឺដែលកើតតាមរយៈការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការស៊ាំជាមួយអកម៉ូនអាំងស៊ុយលីន និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សំរាប់ការប្រើប្រាស់។ ជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវការព្យាបាល ដោយថ្នាំតែមួយគត់ គឺអាំងស៊ុយលីន៕