(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នឹងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ (UN) និងដៃគូអភិវឌ្ឍន៍សម្រាប់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំនឹងធ្វើឡើងនៅក្នុងសាលពហុបំណង (ជាន់ទី២) នៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដែលមានអាសយដ្ឋាននៅអគារលេខ៤០ មហាវិថីសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.៕