(ភ្នំពេញ)៖ បន្ទាប់ពីដាក់ឱ្យដំណើរការបានជាង ១សប្តាហ៍ កន្លងទៅនេះ CoolApp បណ្តាញសង្គមរបស់កម្ពុជា បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គម Chat ដែលមានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា CoolApp បានក្លាយចលនាជាតិនិយម ដើម្បីគាំទ្រ និងលើកទឹកចិត្តចំពោះអ្វីដែលខ្មែរខិតខំផលិតបាន ដើម្បីប្រកួតប្រជែងខាងបច្ចេកវិទ្យាជាមួយប្រទេសផ្សេងៗ ហើយការប្រើប្រាស់ CoolAppនេះ បានផ្តល់ផលប្រយោជន៍មកដល់កម្ពុជាសុទ្ធសាធ មិនដូចការប្រើប្រាស់ App របស់បរទេស ដែលខ្មែរអ្នកប្រើប្រាស់សម្រាប់ការធ្វើអាជីវកម្ម បានចំណាយប្រាក់កាសជាច្រើនឲ្យទៅបរទេស ដែលធ្វើឱ្យកម្ពុជាខាតបង់ខាងសេដ្ឋកិច្ច។
សូមទស្សនាកិច្ចសម្ភាសជាមួយ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អំពីការប្រើប្រាស់ CoolApp និងអត្ថប្រយោជន៍ ដូចតទៅ៖