(ថៃ)៖ ក្រុមការងារទទួលបន្ទុកប្រទេសថៃ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) បានសហការជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងសាខាគណបក្សប្រចាំប្រទេសថៃ រៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) និងសំណេះសំណាលពិសាអាហារសាមគ្គី សរុបចំនួន ១៣ទីតាំង ក្នុងនោះបានរៀបចំរួចចំនួន ១០ទីតាំង និងគ្រោងរៀបចំ ចំនួន ៣ទីតាំងបន្ថែម ដែលមានការអញ្ជើញចូលរួមពីក្រុមការងារយុវជន ESEA ទទួលបន្ទុកប្រទេសថៃ ប្រធានសាខា អនុប្រធានសាខា ជនបង្គោល សមាជិក-សមាជិកា សរុបប្រមាណ ១ ០០០នាក់។

កម្មវិធីអបអរសាទរនៅប្រទេសថៃ ត្រូវបានរៀបចំឡើង ដើម្បីរំលឹកអំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូ ពុះពារការលំបាកគ្រប់បែបយ៉ាង និងសមិទ្ធផលធំៗជូនជាតិ និងប្រជាជន ដែលគណបក្សបានសម្រេចបាននាពេលកន្លងមកដូចជាសុខសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ ក្រុមការងារទទួលបន្ទុកប្រទេសថៃ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) បានសហការជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ រៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សរុបចំនួន ១៣ទីតាំង ក្នុងនោះបានរៀបចំរួចចំនួន ១០ទីតាំង និងគ្រោងរៀបចំ ៣ទីតាំងបន្ថែម ដែលមានសមាជិកចូលរួមសរុបប្រមាណ ១ ០០០នាក់។

គោលបំណង នៃការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅលើទឹកដីប្រទេសថៃជាមួយបងប្អូនខ្មែរយើងនេះ គឺដើម្បីផ្តល់ឱកាសដល់បងប្អូន សមាជិក សមាជិកាគណបក្សបានជួបជុំគ្នា ទោះបីជាកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និងដើម្បីផ្សព្វផ្សាយដល់សមាជិក សមាជិកាគណបក្សគ្រប់រូប និងប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្រទាប់យុវជននៅក្រៅប្រទេស ឱ្យបានយល់ដឹងច្បាស់ អំពីប្រវត្តិ សកម្មភាព និងប្រពៃណីស្នេហាជាតិដ៏ថ្លៃថ្លា របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងសមិទ្ធផលទាំងឡាយ ដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ ក្នុងរយៈពេលជាង ៤៥ឆ្នាំមកនេះ៕