(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ឃាត់ខ្លួនជនសង្ស័យ ៤៤នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៥ករណី ឃាត់ខ្លួន២៩នាក់
* ⁠ករណីប្រេីប្រាស់២ករណី ឃាត់ខ្លួន៣នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន១២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៧៣៨ករណី ឃាត់ខ្លួន១១៨២៤នាក់ (ស្រី៩៤៧នាក់)៕