(ភ្នំពេញ)៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានអំពាវនាវឱ្យក្រសួងការងារ និងក្រសួងមហាផ្ទៃពិនិត្យមើលឡើងវិញអំពីទំហំការងាររបស់អង្គការសង់ត្រាល់ ជាពិសេសមិនអាចឱ្យអង្គការមួយនេះ មកលូកលាន់ ឬលាបពណ័ សហជីពជាច្រើនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជានោះទេ។ លោក បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាមួយគ្នានេះ លោក ហ្វា សាលី បានអះអាងថា បើសិនជាអង្គការនេះ ជាមួយបក្សពួកនៅតែព្យាយាមបង្កផលបះពាល់ដល់ការងាររបស់និយោជិតទៀត នៅពេលណាមួយ នឹងមានការបះបោរពីកម្មករនិយោជិត នៅក្នុងស្នាក់ការអង្គការសង់ត្រាល់នេះ តែម្ដង។ បះបោរបាតុកម្ម ក៏ព្រោះតែអង្គការមួយនេះ បានបំផ្លាញឆ្នាំងបាយរបស់កម្មករនិយោជិត។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖