(ភ្នំពេញ)៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបង្ហាញឲ្យដឹងថា ពីមួយអាណត្តិទៅមួយអាណត្តិកម្មកនិយោជិត បានទទួលនូវអត្ថប្រយោជន៍ជាច្រើនពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រាប់តាំងពីការដំឡើងប្រាក់ឈ្នួល ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ និងក្រោយសម្រាល និងការប្រើប្រាស់នូវប័ណ្ណ ប.ស.ស ជាដើម។ លោកបានអះអាងថា កម្មការិនីច្រើនណាស់ដែលសប្បាយចិត្តក្នុងការទទួលបាននូវប្រាក់លើកទឹកចិត្តក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល។ ការអះអាងរបស់លោក ហ្វា សាលី បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោកក៏បានបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលគឺត្រូវមើលលើតម្លៃឈ្នួលជាមួយប្រទេសនៅក្នុងតំបន់ បើសិនជាប្រាក់ឈ្នួលកម្ពុជាខ្ពស់ជាងគេនៅក្នុងតំបន់ ច្បាស់ជាម្ចាស់ក្រុមហ៊ុនដកការវិនិយោគ ហើយទៅបើកក្រុមហ៊ុននៅប្រទេសផ្សេង ព្រោះគេគិតពីប្រាក់ចំណេញ មិនប្រជាធិបតេយ្យនោះទេ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖