(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញប្រកាសបើកវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច លើកទី៥ ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំរយៈពេលចំនួន៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៤ និងមានអ្នកចូលរួមសរុបចំនួន១៨៧រូប ដែលមានសមាសភាពចូលរួមពីក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច បុគ្គលដែលមានបំណងផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងសាធារណជន៕