(ភ្នំពេញ)៖ នៅទីក្រុងភ្នំពេញមានសាលាជាច្រើន ដែលបណ្តុះបណ្តាល ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារពន្ធដារ និងសវនកម្មរាប់តាំង ពីសាកលវិទ្យាល័យឯកទេស សាកលវិទ្យាល័យនានា សាលាបណ្តុះបណ្តាលជំនាញ រហូតដល់កន្លែងបង្រៀនគួរក្រៅម៉ោង។ ថ្វីត្បិតតែ សាលាដែលបានរាប់ខាងលើសុទ្ធតែ បណ្តុះបណ្តាលជំនាញទាំងនោះដូចគ្នាមែន ប៉ុន្តែតម្លៃសិក្សាពិតជាមិនដូចគ្នាឡើយ រីឯកម្មវិធីសិក្សា ក៏មានការចងក្រង និងទទួលស្គាល់ខុសគ្នាដែរ។

តើគុណភាពនៃការអប់រំ របស់សាលាទាំងអស់នេះ មានភាពខុសគ្នាដល់កម្រិតណា?

ដល់ត្រង់ចំណុចនេះ មានសិស្សនិស្សិតជាច្រើន ដែលបានបន្តការសិក្សា នៅសាលាមួយចំនួនបានលើកឡើងថា «ពួកខ្ញុំបានរៀនចប់ បួនឆ្នាំតែពុំមានការងារធ្វើត្រូវជំនាញ ស្របពេលដែលប្អូនៗមួយ ទទួលបានការងារធ្វើ ប៉ុន្តែពុំមានលទ្ធភាព និងចំណេះដឹងពិតប្រាកដ ដែលមួយចំនួនទៀតមិនដាក់ពាក្យ ទៅផ្នែកដែលខ្លួនបានរៀន ស្របពេលដែលតម្រូវការទីផ្សារការងារ ផ្នែកនេះកំពុងខ្វះ អ្នកជំនាញវ័យក្មេង»

តាមរបាយការណ៍ទីផ្សារការងារ នៅកម្ពុជាឆ្នាំ២០១៥ បានឲ្យដឹងថា ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ គឺឈរនៅលំដាប់ទីមួយ ស្របពេលអ្នកជំនាញ ផ្នែកធនធានមនុស្ស នៅក្រុមហ៊ុនឯកជននានា បានលើកទ្បើងថា ពិបាកក្នុងជ្រើសរើស សិស្សនិស្សិត ដែលមានជំនាញពិតប្រាកដ ភាគច្រើនពួកគាត់មានត្រឹមសញ្ញាបត្រ តែខ្វះចំណេះដឹង។

បច្ចុប្បន្ននេះ សិស្សនិស្សិតភាគច្រើន បានងាកការចាប់អារម្មណ៍ មកទទួលយកការបណ្តុះបណ្តាលជំនាញ ដែលមានការទទួលស្គាល់ ជាលក្ខណៈស្តង់ដារអន្តរជាតិដូចជា ACCA  (Association of Chartered Certified Accountants) និង CAT (Certified Accounting Technician) ដោយមានការទទួលស្គាល់ពីស្ថាប័ន ACCA ពីប្រទេសអង់គ្លេស។

 ដោយមានការទទួល ពីស្គាល់ពីស្ថាប័ន ACCA, សាលា CamEd Business School គឺជាសាលាបណ្តុះបណ្តាល ជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និង សវនកម្មនៅទីក្រុងភ្នំពេញ តែមួយគត់ ដែលទទួលបានសិទ្ធជាដៃគូ បណ្តុះបណ្តាលល្អជាងគេ (ACCA Platinum Partner) ហើយបានការទទួលស្គាល់គុណភាព ពីក្រសួងអប់រំថែមទៀត។ ជាមួយគ្នានេះសិស្សនិស្សិត ដែលបានបញ្ចប់ការ សិក្សានៅសាលា CamEd Business School សុទ្ធតែក្លាយជាអ្នកជំនាញ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និងសវនកម្ម ទាំងវិស័យរដ្ឋនិងឯកជន។

ជាមួយគ្នានេះ នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦ សាលា CamEd Business School នឹងរៀបចំវេទិកា ស្តីពីអាជីពក្នុងវិស័យធនាគារ (Banking Forum 2016) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដែលអនុញ្ញាតិឲ្យសិស្សនិសិ្សត និយោជក និងនិយោជិកទាំងអស់ ចូលរួមដោយសេរី គ្រាន់តែចុះឈ្មោះតាមរយៈ http://www.cam-ed.com/careers-in-banking-forum ហើយអ្នកជំនាញជាច្រើនក្នុងវិស័យ ធនាគារ បានចូលរួមក្នុងការចែករំលែក នូវបទពិសោធន៍ ក៏ដូចជាចំណេះដឹង ជាពិសេសឱកាសការងារជាច្រើន កំពុងរង់ចាំលោកអ្នក៕