(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា ទូកដឹកអ្នកដំណើរមួយគ្រឿង ដែលមានមនុស្សជិះសរុប ១៥០នាក់ បានលិចទៅក្នុងដងទន្លេមួយ នៃខេត្តភាគកណ្តាលប្រទេសថៃ ក្នុងថ្ងៃអាទិត្យ បានបណ្តាលឲ្យ មនុស្សសរុប ១៨នាក់ហើយបាត់បង់ជីវិត ខណៈ១១នាក់ ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
មន្ត្រីប៉ូលិសជាតិថៃលោក Thanat Saengaroon បានប្រាប់ CNN ថាមនុស្សដែលស្លាប់ទាំង អស់នោះ គឺបានធ្វើដំណើរតាមទូកត្រឡប់មកពីធ្វើពិធីបុណ្យមួយ ដ៏ល្បីល្បាញនៅក្នុងខេត្តហើយ ក្នុងចំណោម អ្នកស្លាប់ទាំងអស់មានម្នាក់គឺជាកុមារ។ ចំណែកឯមូលហេតុដែលបណ្ដាឱ្យ ទូកនេះក្រឡាប់លិចគឺ ដោយសារតែការដឹកលើសចំណុះ ខណៈពេលទឹកកំពុងហូរខ្លាំងផងដែរ។
គួរបញ្ជាក់ថា ហេតុការណ៍ដ៏អកុសល្យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤៖០០នាទី រសៀលថ្ងៃអាទិត្យ ម៉ោងនៅទីក្រុងបាងកក នៅក្នុងខេត្តអាយុធ្យា ភាគកណ្តាលប្រទេសថៃ៕